តើអ្វីជារបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត?

របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តគឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កេីតឡេីង ដើម្បីជួយប្រជាពលរដ្ឋឱ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុកជាហេតុ ធ្វើឱ្យបងប្អូនអាចគ្រប់គ្រងចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ សំដៅរក្សាបានលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។ 

តើនរណាខ្លះ មានសិទ្ធិទទួលបានរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត?

ជនដែលមានសិទ្ធិទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តរួមមាន (១) បុគ្គលស្វ័យនិយោជន៍ និង (២) អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.

បុគ្គលស្វ័យនិយោជន៍

បុគ្គលស្វ័យនិយោជន៍ សំដៅដល់អ្នកដែលប្រកបការងារឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយ មិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សដែលផ្តល់ដោយនិយោជក ឬរដ្ឋ តាមកិច្ចសន្យាការងារ ហើយក៏មិនមានប្រើប្រាស់កម្មករនិយោជិត នៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួន។

អ្នកក្នុងបន្ទុកសមាជិក

  • ប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុករបស់សមាជិក ប​.ស.ស. ដែលស្ថិតនៅ ក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ។
  • ប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុករបស់សមាជិក ប​.ស.ស. របស់បុគ្គលស្វ័យនិយោជន៍ដែលមានអាយុក្រោម ៦០ឆ្នាំ។

អត្ថប្រយោជន៍ និងលក្ខខណ្ឌ

សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. នឹងទទួលបានសេវាដូចខាងក្រោម៖

ក្នុង ១ខែ
0

ក្នុង ១ថ្ងៃ

0