តើអ្វីទៅជាការធានារ៉ាប់រងផ្នែកហានិភ័យការងារ ?

ការធានារ៉ាប់រងផ្នែកហានិភ័យការងារ (គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ) គឺជាការធានាទៅលើគ្រោះថ្នាក់ទាំងឡាយណា ដែលកើតឡើងចំពោះ កម្មករនិយោជិតក្នុងពេលបំពេញការងារ ទាំងនៅកន្លែងធ្វើការផ្ទាល់ និងទាំងពេលធ្វើដំណើរទាំងទៅទាំងមក ពីផ្ទះទៅកន្លែងធ្វើការ ដោយមិនវាងទៅកន្លែងណាផ្សេងសម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន។

ការធានារ៉ាប់រងនេះក៏ធានាផងដែរ ប្រសិនបើកម្មករនិយោជិតទទួល រងនូវជំងឺវិជ្ជាជីវៈ ជាជំងឺដែលបង្កឡើងដោយសារតែការបំពេញការងារ។ 

ចំណាំ៖ ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយចេតនាផ្ទាល់ខ្លួន មិនត្រូវទទួលបានតាវកាលិកផ្នែកហានិភ័យការងារនោះទេ។

តើនរណាខ្លះអាចទទួលបានការធានារ៉ាប់រងផ្នែកហានិភ័យការងារ ?

បុគ្គលិក និងកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជន (បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ) នឹងទទួលបានការធានារ៉ាប់រងផ្នែកហានិភ័យការងារ បន្ទាប់ពីនិយោជក ឬថៅកែបានចុះឈ្មោះពួកគេចូលជាសមាជិក ប.ស.ស.។

នីតិវិធីក្នុងការធ្វើប័ណ្ណសមាជិក ប.ស.ស.

និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវមានកាតព្វកិច្ចចុះ បញ្ជីកម្មករនិយោជិត មកក្នុង ប.ស.ស. យ៉ាងយូររយៈពេល ៣ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទអនុញ្ញាតឱ្យចូលធ្វើការ លើកលែងតែបុគ្គលិក ឬកម្មករនិយោជិត ដែលមានប័ណ្ណសមាជិក ប.ស.ស. រួចហើយ។ បុគ្គលិក ឬកម្មករនិយោជិត ដើម្បីអាចធ្វើប័ណ្ណ ប.ស.ស. បានត្រូវ ភ្ជាប់មកជាមួយនូវឯកសារ៖

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនសម្រាប់ជនជាតិ បរទេស
  • សលាកប័ត្រព័ត៌មានសមាជិក ប.ស.ស. 
  • លិខិតបញ្ជាក់ការងារពីនិយោជក

ចំណាំ៖ ករណីសមាជិក ប.ស.ស. បាត់ ឬខូចប័ណ្ណសមាជិក សាមីខ្លួនត្រូវភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន សម្រាប់ជនជាតិបរទេស មកស្នើសុំប័ណ្ណសមាជិក ប.ស.ស. ថ្មី ដោយផ្ទាល់នៅស្នាក់ការ ប.ស.ស. ណាមួយដែលនៅជិតបំផុត។

មួយវិញទៀតលោកអ្នកក៏អាចចុះបញ្ជីកម្មករនិយោជិត តាមរយៈ ប្រព័ន្ធចុះបញ្ជិកា ប.ស.ស. (Web Base Application) ដោយលោក អ្នកអាចចូលទៅកាន់តំណរ Link (enterprise.nssf.gov.kh)

 

នីតិវិធី និងលក្ខខណ្ឌប្រើប្រាស់សេវា

សមាជិក ប.ស.ស. ជាក្នុងវិស័យឯកជន ដើម្បីអាចប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. គឺត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖

  • ត្រូវភ្ជាប់មកជាមួយប័ណ្ណសមាជិក ប.ស.ស. ច្បាប់ដើម
  • ត្រូវទៅជួបភ្នាក់ងារ ប.ស.ស. ឬបុគ្គលិកមន្ទីរពេទ្យ នៅបញ្ចរដែលមានអក្សរ ឬឡូហ្គោ ប.ស.ស. ។

អត្ថប្រយោជន៍ដែលត្រូវទទួលបាន

អត្ថប្រយោជន៍ផ្នែកហានិភ័យការងារ ដែលសមាជិក ប.ស.ស. ត្រូវទទួលបានរួមមាន៖

  • ចេញថ្លៃដឹកសពផ្អែកតាមតម្លៃរបស់មន្ទីរពេទ្យដៃគូ ប.ស.ស.
  • ប្រាក់វិភាជន៍ចំនួន ១០លានរៀល សម្រាប់ការចាត់ចែងធ្វើ បុណ្យសពតាមបែបសាសនា
  • ប្រាក់ធនលាភឧត្តរជីវី ផ្តល់ជូនអ្នកក្នុងបន្ទុករួមមាន សហព័ទ្ធ (ប្ដី ឬប្រពន្ធ) កូន និងឪពុកម្តាយ ឬចាស់ជរានៅក្នុងបន្ទុករបស់ ជនរងគ្រោះ។

នីតិវិធី និងលក្ខខណ្ឌប្រើប្រាស់សេវា ប.ស.ស.

សមាជិក ប.ស.ស. ជាក្នុងវិស័យឯកជន ដើម្បីអាចប្រើប្រាស់ សេវានៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. គឺត្រូវអនុវត្តតាម លក្ខខណ្ឌដូចខាងក្រោម៖

  • ត្រូវភ្ជាប់មកជាមួយប័ណ្ណសមាជិក ប.ស.ស. ច្បាប់ដើម
  • ត្រូវទៅជួបភ្នាក់ងារ ប.ស.ស. ឬបុគ្គលិកមន្ទីរពេទ្យ នៅបញ្ជរ ដែលមានអក្សរ ឬឡូហ្គោ ប.ស.ស. ។

តើធ្វើបែបណា នៅពេលកម្មករនិយោជិតទទួល រងគ្រោះថ្នាក់ការងារ?

ត្រូវជូនដំណឹងទៅរដ្ឋបាលសហគ្រាស គ្រឹះស្ថានឬជូនដំណឹង មក ប.ស.ស. តាមលេខទូរស័ព្ទបន្ទាន់ ១២៨៦ ឬ ១២៩៧ (មិនគិតថ្លៃសេវាការហៅចូលគ្រប់ប្រព័ន្ធ) ក្នុងរយៈពេល ៤៨ម៉ោង បន្ទាប់ពីគ្រោះថ្នាក់។

  • ជូនដំណឹងបន្ទាន់មក ប.ស.ស. តាមរយៈលេខ ១២៨៦ ឬ ១២៩៧ ដើម្បីជួយសម្របសម្រួលជនរងគ្រោះទៅមន្ទីរពេទ្យ។
  • ផ្ញើរបាយការណ៍មក ប.ស.ស. តាមរយៈអុីមែល benefit@nssf.gov.kh ឬតាមរយៈទីស្នាក់ការ ប.ស.ស. ដែលនៅជិតបំផុត។
  • ត្រូវបញ្ជូនរបាយការណ៍ហានិភ័យការងារ និងឯកសារពាក់ព័ន្ធ មក ប.ស.ស. ក្នុងរយៈពេលយ៉ាងយូរ ៤៨ម៉ោង នៃថ្ងៃធ្វើការ បន្ទាប់ពីកម្មករនិយោជិតទទួលរងហានិភ័យការងារ។

សូមចុចលើប្រអប់ដែលមានអក្សរពណ៌ខៀវខាងលើ ដើម្បីមើលព័ត៌មានលម្អិត

លេខផ្តល់ព័ត៌មាន 1286 ឬ 1297

លោកអ្នកអាចហៅមកកាន់លេខ Hotline ទាំងពីរខាងលើបានគ្រប់ពេលពេញ ២៤ម៉ោង រៀងរាល់ថ្ងៃ