នីតិវិធីនៃការបង់ភាគទានមក ប.ស.ស.

ចំនួនភាគទាន ដែលត្រូវបង់

សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ត្រូវបង់ភាគទានចំនួន ១៥ ៦០០រៀល ក្នុងម្នាក់ ក្នុងមួយខែ។

១៥៦០០
/ខែ
  •  

លក្ខខណ្ឌនៃការបង់ភាគទាន


បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់ ត្រូវបង់ភាគទានមក ប.ស.ស. កំណត់យ៉ាងយូរត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់ជារៀងរាល់ខែ។

បញ្ជាក់៖ សម្រាប់ការបង់ភាគទានមក ប.ស.ស. មានពីរជម្រើស ដែលលោកអ្នកជ្រើសរើសបាន គឺការបង់ប្រចាំខែ និងការបង់ជាប្រចាំឆ្នាំ និងអាចបង់តាមរយៈធនាគារដៃគូ ដូចខាងក្រោម៖

សុពលភាពនៃការប្រើប្រាស់សេវា


សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកបង់ភាគទានមក ប.ស.ស. បានចំនួន ២ខែជាប់គ្នា នោះសមាជិកមានសិទ្ធិទទួលបានសេវាពិនិត្យ ពិគ្រោះ ព្យាបាល និងថែទាំ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស.។

© 2024_NSSF CAMBODIA | All Rights Reserved.