ដើម្បីទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) កម្មករនិយោជិតបំពេញលក្ខខណ្ឌដូចខាងក្រោម៖
ចំណាំ៖ នៅពេលដល់អាយុយ៉ាងតិច ៦០ឆ្នាំ កម្មករនិយោជិតមានសិទ្ធិស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) ។
នៅពេលចូលនិវត្តន៍ កម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមពី ប.ស.ស. ដូចជា ៖
ក្នុងករណីអ្នកចូលនិវត្តន៍ ឬសមាជិក ប.ស.ស. បានបង់ភាគទានយ៉ាងតិច ៦០ខែ បានទទួលមរណភាព ប្តី ឬប្រពន្ធ និងកូននៅក្នុងបន្ទុកនោះពួកគាត់នឹងទទួលបាន ប្រាក់សោធនឧត្តរជីវី លុះត្រាតែ ៖
ឧទាហរណ៍ ៖ បើប្រាក់ចូលនិវត្តន៍ចុងក្រោយ ១,០០០,០០០រៀល ដូចនេះ ប្រាក់ ៤៥% នៃ១,០០០,០០០រៀល គឺស្មើនឹង ៤៥០,០០០រៀល ។
ដើម្បីទទួលបានប្រាក់សោធនទុព្វលភាព កម្មករនិយោជិត ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
នៅពេលកម្មករនិយោជិតមានទុព្វលភាព (មិនអាចធ្វើការ និងរកចំណូល បានដោយសារ គ្រោះថ្នាក់ ឬមានជំងឺធ្ងន់ធ្ងរ ប.ស.ស. នឹងផ្តល់ជូនកម្មករ និយោជិតដូចខាងក្រោម៖
ក្នុងករណីសមាជិក ប.ស.ស. បានបង់ភាគទានមក ប.ស.ស. បានតិចជាង ៣០ឆ្នាំ រួចគាត់ជួបទុព្វលភាព (មានជំងឺ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរមិនអាចធ្វើការបាន) នោះត្រូវបានសន្មត់ថា គាត់បានបង់ភាគទានបានគ្រប់ចំនួន ៣០ឆ្នាំតែម្តង និង ទទួលបានប្រាក់ ៤៥% នៃប្រាក់ឈ្នួលមធ្យម។
ឧទារហណ៍៖ ប្រាក់ខែជាមធ្យម ១,២០០,០០០រៀល ប្រកាសមក ប.ស.ស. ពេលដែលជួបទុព្វលភាព នោះនឹងទទួលបាន ៤៥% នៃ ១,២០០,០០០រៀល ស្មើ ៥៤០,០០០រៀល ក្នុង១ខែ ។
ក្នុងករណីដែលបានបង់ភាគទានមក ប.ស.ស. បានតិចជាង ១២ខែ នោះ ប.ស.ស. នឹងបើកប្រាក់ដែលបានបង់ភាគទានសរុបដែលសាមីខ្លួនបានបង់។
ប្រាក់នេះនឹងទទួលបាន នៅពេលដែលកម្មករនិយោជិតមានអាយុយ៉ាងតិច៦០ឆ្នាំ ប៉ុន្តែគ្មានវិភាជន៍បូជាសព សោធនឧត្តរជីវី និងគ្មានការព្យាបាលជំងឺ ឬគ្រោះថ្នាក់ នោះទេ (សាមីខ្លួនចេញប្រាក់ដោយខ្លួនឯង) ។
កម្មករនិយោជិតបានបង់ភាគទានមក ប.ស.ស. ប៉ុន្តែបានបាត់បង់ការងារមុន អាយុ ៦០ឆ្នាំ នោះកម្មករនិយោជិតមានសិទ្ធិបង់ភាគទានបន្តដោយស្ម័គ្រចិត្តបាន។
អត្ថប្រយោជន៍ដែលត្រូវទទួលបានពេលកំពុងបន្តបង់ភាគទានដោយខ្លួនឯង៖
ចំណាំ៖ សោធនិក មានន័យថា គឺជាអ្នកចូលនិវត្តន៍។
កម្មករនិយោជិត បានបង់ភាគទានមក ប.ស.ស. រហូតដល់អាយុ ៦០ ឆ្នាំ ហើយគាត់មានបំណងចង់បន្តបង់ភាគទានមក ប.ស.ស. នោះ ប.ស.ស. អនុញ្ញាតិ ជូនសាមីខ្លួនបង់បន្តបាន ដើម្បីទទួលបានប្រាក់សោធន (ប្រាក់ចូលនិវត្តន៍បានច្រើន ជាងអ្នកដែលមានអាយុ ៦០ ឆ្នាំ) ។
ឧទារហណ៍៖ កម្មករនិយោជិតម្នាក់ដាក់ប្រាក់សន្សំបានចំនួន ៨លានរៀល ដូច្នេះ នៅពេលដែលគាត់មានអាយុ ៦០ឆ្នាំ គាត់នឹងទទួលបានអត្ថប្រយោជន៍ ពី ប.ស.ស. ដូចខាងក្រោម៖
បញ្ជាក់៖ ការស្នើសុំប្រាក់សោធន ឬអត្ថប្រយោជន៍ផ្សេងៗពី ប.ស.ស. គឺសមាជិក ប.ស.ស. ឬអ្នកតំណាង ត្រូវមកទំនាក់ទំនងនៅនាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម ឬទីស្នាក់ការ ប.ស.ស. ទូទាំងរាជធានី ខេត្ត ខណ្ឌ ដែលនៅជិតលោកអ្នកបំផុត ។
លោកអ្នកអាចហៅមកកាន់លេខ Hotline ទាំងពីរខាងលើបានគ្រប់ពេលពេញ ២៤ម៉ោង រៀងរាល់ថ្ងៃ